ការបរិយាយវគ្គសិក្សា

វគ្គសិក្សានេះណែនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSME) ទាំងឡាយ អំពីទីផ្សារចិន រួមបញ្ចូលថាមវន្តធុរកិច្ច និងចរិតលក្ខណៈវប្បធម៌ទាំងឡាយ។ ជាមួយផលិតផលក្នុងស្រុកសរុបចំនួន $១១.៣ទ្រីលាន និងចំនួនប្រជាជនចំនួនស្ទើរតែ១.៤ប៊ីលាននាក់ វគ្គសិក្សានេះបរិយាយតម្រូវការចូលទីផ្សាររបស់ប្រទេសចិន ស្តង់ដារ/បទប្បញ្ញត្តិគន្លឹះ និងកន្លែងដែលព័ត៌មានជាក់លាក់ស្តីពីផលិតផលនិងសេវានាំចូលអាចស្វែងរកបាន។ ជាចុងក្រោយ វគ្គសិក្សានេះសង្កត់ធ្ងន់ពីរបៀបធុរកិច្ចខ្នាតតូចទាំងឡាយអាចរៀបចំ និងចូលរួមយ៉ាងជោគជ័យក្នុងការបង្ហាញពាណិជ្ជកម្មខ្នាតធំក្នុងប្រទេសចិន។

កត់សម្គាល់៖ យើងផ្តល់អនុសាសន៍ឲ្យប្រើប្រាស់កម្មវិធីក្រូម (Chrome) ឬ កម្មវិធីសាហ្វារី (Safari) ចុងក្រោយបំផុតដើម្បីធានាបាននូវបទពិសោធន៍មើលការបង្រៀនយ៉ាងល្អច្បាស់បំផុត។

បន្ទាប់ពីការបញ្ចប់វគ្គសិក្សានេះ អ្នកចូលរួមនឹងអាច៖

ពន្យល់ពីថាមវន្តនៃទីផ្សារចិន រួមបញ្ចូលទិដ្ឋភាពធុរកិច្ច និងវប្បធម៌ទាំងឡាយ។ 
បរិយាយពីតម្រូវការនៃការចូលទីផ្សារ ស្តង់ដារ/បទប្បញ្ញត្តិគន្លឹះទាំងឡាយ និងកន្លែងដែលព័ត៌មានជាក់លាក់ស្តីពីផលិតផលនិងសេវានាំចូលអាចស្វែងរកបាន។ 
និងអនុវត្តការពិនិត្យភាពរួចរាល់មុនការធ្វើដំណើរដើម្បីទទួលបានប្រយោជន៍អតិប្បរមានៃការចូលរួមរបស់ពួកគេក្នុងការបង្ហាញ/ការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិមួយក្នុងប្រទេសចិន។
រចនាសម្ព័ន្ធវគ្គសិក្សា
  • មេរៀន ១៖ ទីផ្សារចិន៖ ឱកាសនាំចេញមួយ?
  • មេរៀន ២៖ ការចូលទីផ្សារចិន
  • មេរៀន ៣៖ ការចូលរួមក្នុងការបង្ហាញពាណិជ្ជកម្មក្នុងប្រទេសចិន
  • លំហាត់ករណីសិក្សា
វគ្គសិក្សាចូលប្រើ